រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបកាហ្វេ ឬអាហារនៅ ហាងកាហ្វេ LA. CHRONIQUE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១១៖៣០ ដល់ ១៣៖០០

មូលហេតុដោយសារមានអ្នកជំងឺ កូវីដ១៩ (#COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។ ដូច្នេះដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕