អនាម័យខ្លួនប្រាណជាកិច្ចការដ៏ចាំបាច់មួយ ដែលមនុស្សជាទូទៅតែងតែប្រកាន់ខ្ជាប់។ ការចង់អោយខ្លួនស្អាតបាតនិងមានអនាម័យគឺជារឿងដែលល្អមួយ ប៉ុន្តែអ្នកមួយចំនួនមិនបានដឹងទេថា ទង្វើរបស់ពួកគេពេលខ្លះបែរជាជះឥទ្ធិពលអាក្រក់ដល់រាងកាយ និងសុខភាពរបស់ពួកគេទៅវិញ។

១. ការប្រើប្រាស់សំឡីត្បាល់ត្រជៀក៖ អ្វីដែលមនុស្សធ្វើពេលខ្លះគឺផ្ទុយពីការពិត ហើយការប្រើសំឡីត្បាស់ត្រជៀកមិនបានជួយសម្អាតអ្វីច្រើននោះទេ។ អាចន៍ត្រជៀកត្រូវបានរុញចូល ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ជាច្រើន ដូចជាធ្វើឱ្យប៉ះពាល់ដល់ក្រដាសត្រចៀក រឺ ការបាត់បង់សោតវិញ្ញាណជាដើម។

២. ចេញពីបន្ទប់ទឹកដោយមិនលាងដៃ៖ យោងតាមការស្រាវជ្រាវមួយ មនុស្សជាច្រើនមិនបានលាងដៃក្រោយពីប្រើបន្ទប់ទឹកនោះទេ។ ភាគច្រើននៃមនុស្សទាំងនេះជឿថាវាមិនសំខាន់ទេហើយវាគ្រាន់តែជាការបាត់បង់ពេលវេលារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការលាងដៃគឺជាមធ្យោបាយល្អនិងងាយស្រួលបំផុតដើម្បីការពារខ្លួនអ្នកពីការឈឺ។

៣. ការប្រើច្រាស់ដុសធ្មេញមួយរយៈពេលយួរ៖ ច្រាសដុសធ្មេញសើមអាចប្រមូលបាក់តេរីជាច្រើនក្នុងរយៈពេលត្រឹមតែ ១ ខែដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ ពេទ្យធ្មេញផ្តល់យោបល់ថា យើងគួរផ្លាស់ប្តូរច្រាសដុសធ្មេញជារៀងរាល់ពីរបីខែម្តង ព្រោះការប្រើវាលើលពី ៣ ខែអាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនដែលអាចនាំអោយមានជំងឺបេះដូង៕