រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ បរិវេណផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ក្រោយរកឃើញអាជីវករ ឆ្លងកូវីដ១៩ ។ អាជីករក្នុង ផ្សារបឹងកេងកងទាំងអស់ ត្រូវបានតម្រូវ ឲ្យទៅយកសំណាក នៅក្នុងវិទ្យាល័យបឹងកេងកង ស្ថិតនៅជិតផ្សារបឹងកេងកង ។ តែយ៉ាងណា គេនៅមិនទាន់ ដឹងថា មានអាជីវករប៉ុន្មាននាក់ ដែលបានឆ្លងកូវីដ១៩ នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៣នាក់ ខណៈអ្នកជំងឺ៦០៧នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨ ៥៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២ ៧៦៤នាក់ និងស្លាប់សរុបចំនួន៥៥៦នាក់៕