រាជធានីភ្នំពេញ ៖ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសថាបានរកឃើញជំងីកូវីដ-១៩ បម្លែងថ្មីប្រភេទដែលតា (Delta) នាំចូលមានច្រើនករណី ចំពោះពលករមកពីប្រទេសថៃ ខណៈបើតាមការដកពិសោធន៍ឃើញថាការចម្លងនៃវីរុសនេះនៅតាមប្រទេសមួយចំនួន មានភាពកាចសាហាវខ្លាំងជាងវីរុសកូវីដ១៩បម្លែងមុនៗ ប្រហែលដល់ទៅ១៥ដង ខ្លាំងជាងការចម្លងកាលពីពេលកន្លងទៅ។

ក្រសួងបានបន្ថែមថា គេមិនដឹងថាវីរុសកូវីដ១៩នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់ពេលបច្ចុប្បន្ននេះ ហើយក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរសុនេះ បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះ ហើយបុគ្គលដែលកូវីដ១៩នេះក៏ប្រហែលមិនដឹងថាខ្លួនឆ្លងផង។

ក្រសួងក៏បានបញ្ជាក់ថា វ៉ាក់សាំងគឺជាឧបករណ៍ដែលអាចជួយកាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរ ការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លាប់៕