រាជធានីភ្នំពេញ ៖ កញ្ញា រ៉ូ​លីន ឬ ហៅថា Miss PhotoCity នោះ​គ្រប់គ្នា​ប្រាកដជា​បាន​ស្គាល់​ច្បាស់​រួចហើយ ដែល​តារា​ប្រុស​តុបតែង​ខ្លួន​ជា​ស្រី​រូបនេះ តែងតែ​ផ្តល់នូវ​សំណើច​សប្បាយរីករាយ​មិនចេះ​រីងស្ងួត តាមរយៈ​ទេពកោសល្យ​ដុង​សិល្បៈ​ដ៏​ពូកែ​ទាំង​ពហុ​ជំនាញ និង​ការនិយាយ​កំប្លែង​ដ៏​គួរឲ្យចាប់អារម្មណ៍ ខណៈពេលថ្មីៗនេះកញ្ញា រ៉ូលីន ហាក់មិនទាន់រកឃើញគូស្នេហ៍នៅឡើយ ស្របពេលដែលអ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹង និងរង់ចាំដំណឹងល្អផងដែរពីតារារូបនេះ​។​

ក៏ប៉ុន្តែនាពេលថ្មីៗនេះ កញ្ញា រ៉ូលីន បែរជាបង្ហោះរូបភាពមួយចំនួនក្នុងលក្ខណៈកំប្លុកកំប្លែង​រហូតធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជននៅក្នុងបណ្តាញសង្គមហាក់ផ្ទុះសំណើចដោយមិនទុកស្អែក។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះកញ្ញា រ៉ូលីន ហាក់មានសម្រស់ស្រស់ស្អាតប្លែក ជាពិសេសគឺនៅពេលដែលតារារូបនេះតុបតែងខ្លួនក្នុងសំលៀកបំពាក់ជានារី ដែលធ្វើឲ្យបុរសជាច្រើនហាក់លង់នឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ៕