រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជ្រុញឲ្យ អាជ្ញាធរក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្នុងរាជធានី ខេត្តទាំងអស់ត្រូវម្ចាស់ការនិងទទួលខុសត្រូវ ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបនិងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនដោយប្រកាន់ឲ្យបានខ្ជាប់ខ្ជូននិងអនុវត្តឲ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំង គ្រឿងញៀន”៣កុំ ១រាយការណ៍”។

ចំពោះទិសស្លោកប្រយុទ្ធប្រឆាំង គ្រឿងញៀន”៣កុំ ១រាយការណ៍”រួមមាន៖

១.កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិតនិងកុំប្រើប្រគ្រឿងញៀន។

២.កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

៣. កុំលើកលែង មានន័យថា កុំបន្ធូរបន្ថយការអនវុត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនវុត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរពនិងអនុវត្តច្បាប់។

រីឯ ១រាយការណ៍ គឺត្រូវផ្តល់ព័ត៌មានដល់សមត្ថកិច្ចពីបញ្ហាគ្រឿងញៀនដែលយើងបានដឹង៕