ដើម្បីជាការបំបាត់ចោលអារម្មណ៍ទុក្ខព្រួយទាំងនោះ អ្នករស់នៅតែឯងៗ នៅតាមបណ្តាទីក្រុងនានាមួយចំនួន ពីជុំវិញពីពិភពលោក បានចែករំលែកជាបទពិសោធដូចខាងក្រោម៖

១. រកការងារក្រៅម៉ោងធ្វើ ឬធ្វើអ្វីដែលជាការកម្សាន្តតាមចំណូលចិត្តអ្នក
បំបាត់ភាពឯកោ អាចធ្វើបានតាមរយៈវិធីនេះ ព្រោះថា នៅពេលអ្នកចាប់អារម្មណ៍អ្វីមួយតាមបែបកម្សាន្ត ការងារ ឬការកម្សាន្តតាមបែបអ្នកចូលចិត្ត នឹងធ្វើឲ្យអ្នករវល់សប្បាយភ្លេចគិតអារម្មណ៍ឯកោជាក់ជាពុំខាន។ មិនថា ទៅអានសៀវភៅ ទៅមើលកុនដែលចូលចិត្ត ឬធ្វើតាមអ្វីដែលជម្រុញចិត្តអ្នកដូចជា ទៅហែលទឹកដូច ពួកកីឡាករ Idol ក្នុងចិត្តអ្នកក៏បាន។

២. ទៅកន្លែងណា មានមនុស្សច្រើន អាចបង្កើតទំនាក់ទំនងបាន
ទៅហាងកាហ្វេ ទៅកន្លែងហាត់ប្រាណ ឬទៅបណ្ណាល័យអានសៀវភៅ ប្រាកដណាស់ថា អ្នកនៅទីនោះ ហោចណាស់ក៏មានអ្វីដែលជាចំណូលចិត្តស្រដៀងអ្នកដែរ ហើយពេលនោះ អ្នកនឹងអាច បង្កើតបានជាមិត្តភក្តិ នៅទីនោះ ជាការនិយាយគ្នាលេង ឬជាកន្លែងចែករំលែកព័ត៌មាន សម្រាប់អ្នកផង ដែលដូចនេះ នឹងអាចនាំអ្នកចាកឆ្ងាយពីភាពអផ្សុកក៏ថាបាន។

៣. ស្តាប់ចម្រៀង ឬអានឯកសារផ្សេងៗ
មើលទៅដូចជាចម្លែកបន្តិច ប៉ុន្តែសាកគិតមើល បើអ្នកស្តាប់បទដែលអ្នកចូលចិត្ត កម្សាន្តអារម្មណ៍ ឬមួយក៏អានសៀវភៅល្អៗ ជាចំណេះដឹង បង្កើតបានជាគំនិតថ្មីៗ ហើយបញ្ចេញជាសកម្មភាព នោះអ្នកមិនមានអារម្មណ៍ថាឯកោទៀតទេ។

៤. រៀបចំកន្លែងនៅ ឲ្យស្អាត
ពេលត្រឡប់មកផ្ទះវិញ នៅមានអារម្មណ៍ថាឯកោម្នាក់ឯង ប៉ុន្តែអ្នកអាចយកពេលនោះ ទៅរៀបចំ កន្លែងនៅរបស់អ្នក ឲ្យស្អាតប្លែក ឬរៀបចំរចនា តាមបិរយាកាសដែលអ្នកចូលចិត្ត នោះមិនត្រឹមតែបានទាំង កន្លែងនៅស្រស់ស្រាយប៉ុណ្ណោះ អ្នកក៏នឹងមិនមានអារម្មណ៍ថា អផ្សុក ឬគ្មានប្រយោជន៍ទៀតដែរ។

៥. នាំមិត្តភកិ្តមកលេងផ្ទះ
ពិតណាស់ បើនៅតែឯងរាល់ថ្ងៃ អផ្សុកពេក ចុះបើបង្កើតកម្មវិធីមួយ ជួបជុំមិត្តភក្តិ ធ្វើនៅផ្ទះរបស់អ្នក នោះ ភាពអផ្សុកប្រហែលជារត់ចេញពីផ្ទះអ្នកហើយ។ ហើយបើ មានមិត្តភក្តិ ពូកែនាំលេង សើចសប្បាយទៀតនោះ ប្រាកដណាស់ ច្បាស់ជាអ្នកមិនហ៊ានថាខ្លួនឯង អផ្សុក ឬឯកោទៀតទេ៕