រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន, សូមកុំធ្វេសប្រហែស និង សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។

សូមប្រុងប្រយ័ត្ន និងសង្កាត់ដែលត្រូវប្រុងប្រយ័ត្នរួមមាន៖ ខណ្ឌពោធិ៍សែនជ័យ (ចោមចៅ១, ចោមចៅ៣, ចោមចៅ២, កាកាប១)។ ខណ្ឌមានជ័យ (ស្ទឹងមានជ័យ៣, ចាក់អង្រែលើ, ចាក់អង្រែក្រោម, ស្ទឹងមានជ័យ១)។ ខណ្ឌដង្កោ (ពងទឹក, ដង្កោ, ព្រែកកំពឹស, ស្ពានថ្ម)។ ខណ្ឌកំបូល (កំបូល, កន្ទោក, ស្នោរ) ។ ខណ្ឌសែនសុខ (គោកឃ្លាង, ឃ្មួញ, អូរបែកក្អម) ។ ខណ្ឌឫស្សីកែវ (គីឡូម៉ែត្រលេខ៦, ច្រាំងចំរេះ១, ទួលសង្កែ១, ឫស្សីកែវ, ស្វាយប៉ាក) ។ ខណ្ឌ៧មករា (មនោរម្យ, មិត្ដភាព, អូរឫស្សី២, វាលវង់, អូរឫស្សី១) ។ ខណ្ឌទួលគោក (បឹងកក់២, ផ្សារដេប៉ូ៣)។ ខណ្ឌច្បារអំពៅ (និរោធ, ក្បាលកោះ, ព្រែកប្រា) ។ ខណ្ឌចំការមន (ទួលទំពូង២, ផ្សារដើមថ្កូវ, ទន្លេបាសាក់) ។ ខណ្ឌដូនពេញ (ស្រះចក, ជ័យជំនះ, ផ្សារថ្មី៣) ។ ខណ្ឌ បឹងកេងកង (ទំនប់ទឹក, បឹងកេងកង៣)។

សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩៩នាក់ ខណៈអ្នកជំងឺ ៧៥៩នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦,០៦៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០,៧៦៩នាក់ និងស្លាប់សរុបចំនួន ៥០៩នាក់៕