រាជធានីភ្នំពេញ ៖ កន្លងមកប្រិយមិត្តអានប្រហែលជាបានជ្រាបខ្លះៗរួចមកហើយពីដំណឹងរៀបអាពាហ៍ពិពាហ៍របស់ប្អូនប្រុសបង្កើតលោក ឌួង ឆាយ ដែលជាកូនប្រុសបន្ទាប់របស់លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីណា ខណៈពេលនេះលោករៀបការមិនទាន់បានប៉ុន្មានខែស្រួលបួលផង បែរជាសម្រេចចិត្តចេញទៅសាងផ្នួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនា ជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចម្លែកចិត្តផងដែរ។

អ្នកស្រី ដេត ម៉ារីណា ដែលត្រូវជាភរិយា និងត្រូវជាកូនប្រសារស្រីរបស់លោកជំទាវ ខុង លីស៊ីណា បានបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនស្តីពីរូបភាពដែលប្អូនប្រុសលោក ឌួង ឆាយ កំពុងតែគ្រងស្បង់ចីវរ និងបានសាងផ្នួសជាព្រះសង្ឃ ដោយអមជាមួយនឹងសារមួយឃ្លាថា «សេចក្ដីសុខគ្រប់យ៉ាងកើតចេញពីសេចក្ដីស្ងប់»៕

គួរបញ្ជាក់ផងដែរថា ក្រោយពេលរៀបការបានប៉ុន្មានខែកន្លងមក ប្អូនប្រុសលោក ឌួង ឆាយ សម្រេចចិត្តសាងផ្ទួសសងគុណឪពុកម្តាយ ដែលចូលរួមពីសំណាក់សាច់ញាតិ រួមទាំងមិត្តភក្តិមួយចំនួនផងដែរ ដែលប្រកបទៅដោយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា៕