ការមានសុខភាពល្អរបស់មនុស្សយើងម្នាក់ៗ ស្ថិតនៅលើរបបអាហារ។ បើអ្នកហូបអាហារលើសកម្រិតបែបណា អ្នកមានជំងឺនោះមិនខានឡើយ។ ការហូបអាហារឱ្យត្រឹមត្រូវ នៅជប៉ុន គឺមានគោលការណ៍ “ហូប៨០%” មានអារម្មណ៍ថា ឆ្អែត មិនមែនហូបតាមអារម្មណ៍ឃ្លានទេ។ មាននុស្សជាច្រើន ទោះបីខ្លួនហូបអាហារ មានអារម្មថា ឆ្អែតហើយ នៅតែបន្តហូបអាហារទៀត។ ការធ្វើបែបនេះ ធ្វើឱ្យខូចសុខភាព និងកោសិកាឆាប់ចាស់ទៅវិញទេ។ តាមលោក Hector Garcia ជាអ្នកស្រាវជ្រាវពីប្រជាជននៅកោះអូគីណាវ៉ា ហេតុអ្វីពួកគេមានអាយុវែង? និងម្នាក់ៗ គ្មានរាងធាត់? ហើយអាចរក្សាវ័យក្មេងបានល្អ?

លោក Hector Garcia បន្ទាប់ពីសិក្សាអស់រយៈពេលមួយឆ្នាំមក លោកបានបញ្ជាក់ថា ការហូបអាហារមានកម្រិតកាឡូរីជាមធ្យមសម្រាប់រាងកាយឱ្យបានគ្រប់គ្រាន់ ជួយប្រឆាំងជំងឺធាត់ ជំងឺទឹកនោមផ្អែម និងលើសឈាម…។ បើអ្នកសួរថា បើខ្ញុំហូបច្រើនវិញ? គឺវាមិនសូវជាល្អ សម្រាប់សុខភាពអ្នកទេ វាធ្វើឱ្យរាងកាយប្រើថាមពលខ្លាំង និងសល់ជាតិជាតិខ្លាញ់ ដែលប្រើមិនអស់ ហើយបើជាតិប្រូតេអ៊ីនលើសក្នុងឈាម វាធ្វើឱ្យរាងកាយឆាប់ចាស់លឿន។ លោកបានបន្តថា ជនជាតិជប៉ុនភាគច្រើនណាស់ ហូបអាហារត្រឹមតែ ៨០% ប៉ុណ្ណោះដើម្បីរក្សារាងកាយរឹងមាំ និងអារម្មណ៍ល្អ។

ការហូបអាហារត្រឹមតែ ៨០% ជួយលាងសម្អាតប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យរាងកាយរឹងមាំ ហើយក្មេងជាងវ័យផងដែរ។ តែរបបអាហារទាំងអស់នោះ ត្រូវការជាតិប្រូតេអ៊ីន វីតាមីន ដើម្បីផ្តល់ថាមពលដល់រាងកាយ។ អាហារសម្បូរជាតិប្រូតេអ៊ីនមានដូចជា សារ៉ាយសមុទ្រ សណ្តែកបណ្តុះ ដំឡូងជ្វា ម្រេច តៅហ៊ូ សាច់គោ ត្រី និងផ្លែឈើ ផ្លែប៉ោម ទឹកអំពៅ….។ ប្រភេទអាហារទាំងនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយចិញ្ចឹមរាងកាយឱ្យរឹងមាំ ដើម្បីរស់នៅឱ្យមានអាយុវែងផងដែរ៕