ការញុំាអាហារ គឺជាកត្តាចាំបាច់ដែលត្រូវតែអនុវត្តជាប្រចាំថ្ងៃសម្រាប់មហាជនទូទៅ ហើយរឹតតែសំខាន់សំរាប់ស្រ្តីមានផ្ទៃពោះ។ ដូច្នេះស្ដ្រីពពោះត្រូវការរបបអាហារសម្បូរជីវជាតិជាច្រើនប្រភេទ ដើម្បីបំប៉នសុខភាពរបស់ខ្លួន និងទារក ប៉ុន្តែអាហារមួយចំនួនក៏ស្រ្ដីពពោះត្រូវប្រុងប្រយ័ត្នផងដែរ។ ដូច្នេះ ថ្ងៃនេះយើងនឹងនាំអ្នកដឹងនៅអាហារ ១០ប្រភេទដែលស្រ្តីពពោះមិនត្រូវញុំានោះទេរួមមាន៖

១ ហាមញុំាត្រីមានជាតិបារតខ្ពស់៖ បើនិយាយជារួម ត្រីខកំប៉ុង គឺជាប្រភេទអាហារដែលមានផ្ទុកជាតិបារតខ្ពស់ ដែលអាហារប្រភេទនេះអាចធ្វើ ឱ្យប៉ះពាល់ដល់សុខភាពម្ដាយ និងការលូតលាស់រកនៅក្នុងផ្ទៃ។

២ ហាមញុំាសាច់ឆៅ៖ សាច់គោឆៅ សាច់ត្រីឆៅ គឺសុទ្ធតែផ្ទុកនូវបាក់តេរីដែលងាយបង្កផលប៉ះពាល់ដល់ទារកក្មេងខ្ចីនៅក្នុងផ្ទៃ។ ដូច្នេះស្រ្តីពពោះមិនគួរបរិភោគប្រភេទអាហារឆៅនោះទេ។

៣ ហាមញុំាខ្លោច ដុត និងជក់បារី៖ នៅពេលអ្នកអាំងសាច់ប្រាកដជាមាន សារធាតុខ្លោច និងជាប់ផ្សែងលើសាច់ ដែលសារធាតុទាំងនេះវាអាចបង្កឱ្យមានជំងឺមហារីក។ ដូច្នេះស្រី្តពពោះមិនគួរជ្រើសរើសអាហារប្រភេទនេះញុំាឡើយ។

៤ ហាមញុំាសាច់កែច្នៃ៖ សាច់កែច្នែ សាច់ក្រក សុទ្ធតែមានផ្ទុកនូវបាក់តេរី Listeria ហើយបាក់តេរីប្រភេទនេះមិនងាយបង្កគ្រោះថ្នាក់ដល់មនុស្សធម្មតាឡើយ ប៉ុន្តែវាមានគ្រោះថ្នាក់ដល់ស្ដ្រីពពោះ។

៥ ហាមញុំាថ្លើមសត្វ៖ ថ្លើមសត្វ គឺជាកន្លែងផ្ទុកនូវជាតិពុលរបស់សត្វ ដូច្នេះប្រសិនបើស្ដ្រីពពោះញុំាថ្លើមសត្វ នោះជាតិពុលអាចបង្កផលប៉ះពាល់ដល់ទារក។

៦ ហាមញុំាស៊ុតឆៅ៖ ស៊ុតឆៅមានផ្ទុកនៅបាក់តេរី Salmonella ប្រសិនបើអ្នកញុំាច្រើនអាចមានអាការ គ្រុនក្ដៅ ក្អួតចង្អោរ ឈឺក្រពះ និងរាគជា ដើម។ សម្រាប់ស្ដ្រីពពោះវិញវាបង្កផងប៉ះពាល់នៃការលូតលាស់របស់ទារក។

៧ ហាមញុំាបន្លែឆៅ៖ បន្លែឆៅ គឺជាកន្លែងដែលផ្ទុកនូវបាក់តេរី Salmonella និង E.coli ដែលសម្បូរជាតិពុល។ ដូច្នេះស្ដ្រីពពោះគួរញុំាបន្លែឆ្អិន ដើម្បីសុខភាពរបស់ទារកក្នុងផ្ទៃ។

៨ ហាមញុំាទំពាំង៖ បើទោះបីជាទំពាំងសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនប្រភេទ ប៉ុន្តែបើស្ដ្រីពពោះញុំាច្រើនអាំចបណ្ដាលឱ្យស្ដ្រីពិបាលដកដង្ហើម ក្អួត និងឈឺក្បាលជាដើម។

៩ ហាមញុំាអាហារហិរ៖ អាហារហិលខ្លាំង វាអាចធ្វើឲ្យក្រពះអ្នកឈឺ និងរំលាយអាហារមិនបានល្អ។ ជាងនេះទៅទៀត វានឹងធ្វើឲ្យឈាមអ្នកដើរលឿនផងដែរ។

១០ ហាមញ៉ាំកាហ្វេ ឬគ្រឿងកំប៉ុង៖ កាហ្វេ និងគ្រឿងកំប៉ុងអាចធ្វើឲ្យបេះដូងកូនលោតញាប់ ថែមទាំងអាចធ្វើឲ្យកូនពិបាកក្នុងការដកដង្ហើមទៀតផង៕