រាជធានីភ្នំពេញ ៖ ខណៈដែលជំងឺកូវីដ១៩កំពុងតែលុកលុយឆ្លងកាន់តែខ្លាំងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំកាន់តែបន្ថែមការព្រួយបារម្ភគួរឲ្យកត់សម្គាល់ ជាពិសេសចំពោះទិន្នន័យនៃអ្នកឆ្លងហាក់រកឃើញកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ។

យ៉ាងណាមិញ នៅក្នុងភ្នំពេញឯណេះវិញ អាជ្ញាធរក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្ថែមយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាជ្ញាធរបានរកឃើញថាអ្នកឆ្លងនៅក្នុងខណ្ឌចំនួន ១០ហាក់មានសន្ទុះកើនឡើង។ ខណ្ឌទាំង១០នោះមានដូចជា៖

ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, ចោមចៅ៣, ចោមចៅ២, កាកាប១)
ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, ចាក់អង្រែលើ,​ ចាក់អង្រែក្រោម, ស្ទឹងមានជ័យ១)
ខណ្ឌ ដង្កោ (ពងទឹក, ដង្កោ, ព្រែកកំពឹស, ស្ពានថ្ម)
ខណ្ឌ កំបូល (កំបូល, កន្ទោក, ស្នោរ)
ខណ្ឌ សែនសុខ (គោកឃ្លាង, ឃ្មួញ, អូរបែកក្អម)
ខណ្ឌ ឫស្សីកែវ (គីឡូម៉ែត្រលេខ៦, ច្រាំងចំរេះ១, ទួលសង្កែ១, ឫស្សីកែវ, ស្វាយប៉ាក)
ខណ្ឌ ៧មករា (មនោរម្យ, មិត្ដភាព, អូរឫស្សី២, វាលវង់, អូរឫស្សី១)
ខណ្ឌ ទួលគោក (បឹងកក់២, ផ្សារដេប៉ូ៣)
ខណ្ឌ ច្បារអំពៅ (និរោធ, ក្បាលកោះ, ព្រែកប្រា)
ខណ្ឌ ចំការមន (ទួលទំពូង២, ផ្សារដើមថ្កូវ, ទន្លេបាសាក់)
ខណ្ឌ ដូនពេញ (ស្រះចក, ជ័យជំនះ, ផ្សារថ្មី៣)
ខណ្ឌ បឹងកេងកង (ទំនប់ទឹក, បឹងកេងកង៣)៕