រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះថា ម៉ាក់ ធាត់ បានបញ្ជាក់ថា តារា Tik Tok ឈ្មោះ ផាន់ ណាផាត់ បានស្លាប់បាត់បង់ជីវិតទៅហើយកាលពីយប់មិញនេះនៅ វេលាម៉ោង ១ៈ០០ យប់ ដោយសារគាំងបេះដូង ខណៈម្ចាស់គណនីហ្វេសប៊ុកដដែលនេះក៏បានបញ្ជាក់បន្ថែមទៀតថា តារា Tik Tok ខាងលើនេះត្រូវបានគេដាក់ថ្នាំសម្រើប ហើយគាត់បានផឹកស្រា រួចបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្ដង។

គួរបញ្ជាក់ផងដែរថា គ្រាន់តែទទួលដំណឹងថា តារា Tik Tok ឈ្មោះ ផាន់ ណាផាត់ ស្លាប់បាត់បង់ជីវិត បណ្តាអ្នកលេងបណ្តាញសង្គម Tik Tok ជាច្រើននាក់បានចូលទៅខំមិនចូលរួមរំលែកទុក្ខគ្រប់ៗគ្នា ជាពិសេសគេមិននឹកស្មានថា តារា Tik Tok រូបនេះបាត់បង់ជីវិតទៅទាំងវ័យក្មេងបែបនេះសោះ៕