ឥឡូវនេះ ធនាគារ អេស៊ីលីដា បានប្រកាសឲ្យដឹងថា ធនាគារ បានដាក់ឲ្យប្រើប្រាស់នូវប្រភេទប័ណ្ណវីសា និងម៉ាស្ទ័រកាត ដែលមាននិមិត្តសញ្ញាថ្មី មានរូបរាងស្អាត លម្អដោយនិមិ្មតសញ្ញាធនាគារ អេស៊ីលីដា មានបច្ចេកវិទ្យាខ្ពស់ សាកសមនឹងអតិថិជនឆ្លាតវៃប្រើប្រាស់តាមតម្រូវការ។

អតិថិជនអាចស្នើសុំប័ណ្ណវីសា និងម៉ាស្ទ័រកាត និមិត្តសញ្ញាថ្មីនេះ នៅគ្រប់ការិយាល័យធនាគារ អេស៊ីលីដា ណាមួយដែលនៅជិតបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ 023 994 444 ឬ 015 999 233