រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជាមុខសញ្ញាសកម្មខាងទាក់ ឆ្កែ និងឆក់កាបូបពីប្រជាពលរដ្ឋ ត្រូវ បានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ បង្រ្កាបចាប់ខ្លួនបាន ខណៈដែលកំពុងធ្វើសកម្មភាពឆក់ កាបូបពីអ្នកលក់បន្លែ២នាក់ ប្តីប្រពន្ធ បណ្តាលឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើរ៉ឺម៉ក រងរបួសបែកមុខបែកមាត់ ។

ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅជិតប៉ុស្តិ៍ ទឹកល្អក់៣ ផ្លូវ១៨២ ខណ្ឌទួលគោក តែកម្លាំងសមត្ថកិច្ចប្រដេញតាមដល់ក្បែររបង វត្តនាគវ័ន្ត ទើបឃាត់ខ្លួនបាន រួមទាំងវត្ថុតាងផងដែរ។

សូមបញ្ជាក់ថា ក្នុងកាបូបរបស់ជន រងគ្រោះមាន ប្រាក់មួយចំនួនធំ ត្រូវបានសមត្ថកិច្ចដកហូតមកវិញបាន និងរក្សា ទុកបណ្ដោះអាសន្ននៅ ប៉ុស្តិ៍ នគរបាលទឹកល្អក់ទី ខណៈជនរងគ្រោះ មិនទាន់បានមកដាក់ពាក្យ បណ្ដឹង ទេ (ទំនងជានាំគ្នាទៅពេទ្យ ឬទៅផ្សារសិន)បាន ជិះដឹកគ្នាចេញទៅបាត់ទៅ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្រាវជ្រាវរកជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង និងប្រគល់កាបូបជូនវិញផងដែរ បើសិនជនរងគ្រោះជាម្ចាស់កាបូបបានឃើញ សូមមកទាក់ទងស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣។