មិនថាអ្នករវល់ឬទំនេរយ៉ាងណាឡើយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ ភាពតានតឹងក្នុងចិត្ត ឬក៏ស្ត្រេសជាញឹកញាប់នោះ អ្នកគួរសាកអនុវត្តតាមវិធីទាំង ៥ នេះដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើង៖

១. សិក្សា អាន ឬក៏រៀនអ្វីថ្មីៗ។
២. ការគូរូប ឬផាត់រូបលេងពេលទំនេរ។
៣. ធ្វើអ្វីមួយដែលអ្នកពូកែ ឬធ្វើសម្រាប់នរណាម្នាក់។
៤. លេងជាមួយសត្វចញ្ចឹម (ជាសត្វឆ្កែគឺល្អ)។
៥. មើលកម្មវិធីកំប្លែងៗ ឬស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ត។

ព្យាយាមនិយាយប្រាប់អំពីបញ្ហាទាំងនោះចេញឡើងបើអ្នកមានដៃគូ គ្រួសារ ឬផ្ញើសារពិភាក្សាជាមួយមិត្តភក្តិឲ្យជួយធ្វើការដោះស្រាយ បើដោះស្រាយមិនបានគឺត្រូវរកជំនួយបន្ថែមទៀត ឬដោះស្រាយវានៅពេលក្រោយទៀតនៅពេលណាដែលអ្នកគិតថាមានដំណោះស្រាយល្អ៕