រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៩នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ និងមានអ្នកស្លាប់ចំនួន៣នាក់។

យោងតាមមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀតសូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕