រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ គ្លីនិក រ៉ាក់ (Clinic #Rhac) ដែលមានទីតាំងស្ថិតផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី២១ ខណ្ឌចំការមន ព្រោះនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៤ និង០០នាទី ដល់ ១៤ និង៤០នាទី មានអ្នកជំងឺកូវីដ១៩ បានទៅពិនិត្យសុខភាព នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៧នាក់ ខណៈអ្នកជំងឺ៥៤៨ នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤ ៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៣៩ ៣១៤នាក់ និងស្លាប់សរុបចំនួន ៤៧៥នាក់៕