រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហាង 2PM កាត់សក់ បុរសដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១BT ភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សូមតាមដានសុខភាពរបស់ខ្លួន ព្រោះអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៧នាក់ ខណៈអ្នកជំងឺ៥៤៨ នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤ ៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៣៩ ៣១៤នាក់ និងស្លាប់សរុបចំនួន ៤៧៥នាក់៕