ចំពោះសន្ទុះនៃការកើនឡើងជំងឺស្ទះសរសៃឈាមបេះដូងនេះ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យ កាល់ម៉ែត លោកវេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់ថា បណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ ដែលពីមុនធ្លាប់ធ្វើពលកម្ម ធ្លាប់តែញ៉ាំបន្លែផ្លែឈើ អាហារខ្មែរល្អៗ ឥឡូវមកស្រណុក ញ៉ាំតែ Fast food នាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ កើតជំងឺបេះដូង។

– អាយុច្រើន
– ជក់បារី
– មានជំងឺលើសឈាម
– មានជំងឺទឹកនោមផ្អែម
– ធាត់ពេក
– មានលើសជាតិខ្លាញ់ច្រើន
– មិនហាត់ប្រាណ
– ស្ត្រេស
– គ្រួសារមានប្រវត្តិមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង។

វិធីក្នុងការបង្ការការពារជំងឺសរសៃឈាមបេះដូង៖
– កុំជក់បារី
– ហាត់ប្រាណ
– រក្សាទម្ងន់ឲ្យបានល្អ
– គ្រប់គ្រងជាតិស្ករ
– គ្រប់គ្រងអារម្មណ៍ធុញថប់
– កម្រិតការផឹកគ្រឿងស្រវឹង
– ពិនិត្យសុខភាពឲ្យបានទៀងទាត់
– ញ៉ាំអាហារល្អៗ
– ត្រួតពិនិត្យសម្ពាធឈាម និងកូលេស្តេរូល (កម្រិតជាតិខ្លាញ់ក្នុងចរន្តឈាម)៕