ទំនួលខុសត្រូវដ៏ធំបំផុតរបស់ឪពុកម្ដាយ គឺត្រូវចិញ្ចឹមកូនឱ្យធំឡើងមានសុខភាពល្អ មានភាពរីករាយ មានភាពស្មោះត្រង់ និងឆ្លាតវៃ។ ជាក់ស្ដែងទម្លាប់ល្អមួយរបស់កុមារជនជាតិជប៉ុន ទោះបីមានអាយុតិចក៏ដោយក៏ឪពុកម្ដាយមានទម្លាប់ឱ្យពួកគេមានទំនួលខុសត្រូវលើខ្លួនឯង ហើយមួយវិញទៀត កម្រឃើញកុមារជនជាតិជប៉ុនសម្រក់ទឹកភ្នែកនោះទេនៅទីសាធារណៈ។ ដូច្នេះខាងក្រោមនេះជារូបមន្តទាំង៧ ដែលឪពុកម្ដាយជប៉ុនចិញ្ចឹមកូនខុសពីសាសន៍ដទៃរួមមាន៖

រូបមន្តទី១៖ ប្រព័ន្ធអប់រំរបស់ជប៉ុនបង្រៀនឱ្យក្មេងធ្វើការងារប្រកបដោយស្មើភាពគ្នា ចេះគោរពគ្នាទៅវិញទៅមក មានទម្លាប់ញុំាអាហារក្នុងថ្នាក់ជាមួយគ្រូ និងមានទម្លាប់សម្អាតថ្នាក់រៀន។
រូបមន្តទី២៖ ចំណងទំនាក់ទំនងរវាងម្ដាយកូនមានភាពរឹងមាំ ដែលម្ដាយតែងតែបង្ហាត់ប្រៀនកូនពីក្រមសីលធម៌ក្នុងការរស់នៅ។
រូបមន្តទី៣៖ ឪពុកម្ដាយជប៉ុនយកចិត្តទុកដាក់ជាខ្លាំងលើអកប្បកិរិយារបស់កូនៗ ដោលមិនស្ដីបន្ទោសឱ្យកូនជាដាច់ខាត។
រូបមន្តទី៤៖ ឪពុកម្ដាយជប៉ុនមានទម្លាប់មួយគឺ រាល់ពាក្យសរសើររបស់អ្នកដទៃមិនមែនជាការលើកកម្លាំងចិត្តកូនៗរបស់ពួកគេឡើយ។
រូបមន្តទី៥៖ ម្ដាយជប៉ុនតែងតែរៀបចំម្ហូបអាហារប្លែកឱ្យកូនៗញុំាប្រកបដោយក្ដីរីករាយ។
រូបមន្តទី៦៖ ឪពុកម្ដាយជនជាតិជប៉ុនបង្រៀនកូនឱ្យចេះញុំាត្រី និងបន្លែជាងសាច់ដទៃៗទៀត។
រូបមន្តទី៧៖ ឪពុកម្ដាយជនជាតិជប៉ុនបង្រៀនកូនឱ្យរៀនចេះរៀបចំម្ហូបអាហារ រៀបចំកន្លែងគេង រៀបចំសម្លៀកបំពាក់ និងរៀបចំសំភារៈផ្សេងដោយខ្លួឯង។
រូបមន្តទី៨៖ ឪពុកម្ដាយជប៉ុនតែងបង្កើតភាពរីករាយក្នុងកំឡុងពេលញុំាអាហារ ចៀសឆ្លាយពីការលេងទូរស័ព្ទ និងមើលទូរទស្សន៍។
រូបមន្តទី៩៖ ឪពុកម្ដាយជប៉ុនតែងទម្លាប់ឱ្យកូនៗ ជិះកង់ ដើរ ជំនួសដោយការធ្វើដំណើរតាមរយៈរថយន្ដ រថភ្លើង ឬឡានក្រុង៕