សាឡាត់ បានក្លាយជាជម្រើសអាហារសុខភាព ដែលអ្នកកំពុងតែសម្រករាងញ៉ាំជាប្រចាំ មិនតែប៉ុណ្ណោះក៏មានអ្នកអះអាងថា ប្រភេទអាហារមួយមុខនេះពិតជាជួយទ្រទ្រង់ទម្ងន់របស់ពួកគេឱ្យថេរមែន។ យ៉ាងណាមិញខាងក្រោមនេះ ជាប្រភេទសាឡាត់នីមួយៗ សម្រាប់អ្នកចង់ធ្វើនៅផ្ទះដោយខ្លួនឯងគួរស្វែងយល់បន្ថែម៖

១. សាឡាត់ធ្វើពីបន្លែ (Green salads) ៖ ប៉េងបោះ បន្លែសាឡាត់ ដើមខាត់ណា ផ្កាខាត់ណាខៀវ សណ្តែកបារាំង ផ្លែប័រ ត្រសក់ ការ៉ុត ពោត ស្ពៃក្តោមពណ៌ស្វាយ លាយជាមួយនឹងទឹកម៉ាយ៉ាណេស ឬទឹកសាឡាត់…។

២. សាឡាត់មានបន្លែលាយសាច់(Bound salads) ៖ សាច់ទ្រូងមាន់ ត្រី ស៊ុត គ្រាប់ធញ្ញជាតិ លាយនឹងបន្លែតាមចំណូលចិត្ត ញ៉ាំជាមួយនឹងនឹងទឹកម៉ាយ៉ាណេស ឬទឹកសាឡាត់ដូចគ្នា។

៣. សាឡាត់បន្លែលាយជាមួយបាយ ឬ ផាស្តា (Rice and pasta salads) ៖ បាយ ឬផាស្តា លាយជាមួយនឹងបន្លែ នឹងសាច់ទ្រូងមាន់ ឬត្រី បន្ថែមទឹកម៉ាយ៉ាណេស ឬទឹកសាឡាត់។ សាឡាត់មួយមុខនេះជួយធ្វើឱ្យអ្នកមានអារម្មណ៍ថា ញ៉ាំឆាប់ឆ្អែត៕