ភ្នំពេញ៖ សកម្មភាពលើកបដាលើបណ្ដាញសង្គមទាមទារ ដំណោះស្រាយរបស់អតីតបុគ្គលិក ណាហ្គាវើលដ៍ នៅតែបន្តធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលក្រុមហ៊ុនយក្សនៅខ្មែរមួយនេះ បានបញ្ឈប់ពួកគាត់ ក្នុងគម្រោងរំសាយបុគ្គលិកប្រមាណជាង ១៣២៩​ នាក់ ។

គួរឲ្យដឹងថា បើយោងតាមសេចក្ដីថ្លែងការចេញពីសហជីព ទ្រទ្រង់សិទ្ធការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ចេញកាលពីថ្ងៃពុធ ទី ១៤ ខែមេសា​ ឆ្នាំ ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនណាហ្គាវើលដ៍ចាំបាច់ត្រូវកាត់បុគ្គលិកចំនួន ១៣២៩​នាក់ នាអំឡុងខែមេសា ដោយសារតែវិបត្តិជំងឺកូវីដ១៩ ។

សកម្មភាពបញ្ឈប់បុគ្គលិកនេះដែរ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ជីវភាពរបស់បុគ្គលិកដែលមានឈ្មោះត្រូវបញ្ឈប់នោះ ហើយពួកគេភាគច្រើនសុទ្ធតែជាបុគ្គលិកចាស់ៗ មានអ្នកខ្លះធ្វើការតាំងពីណាហ្គាវើលដ៍ នៅជានាវាលើទឹកនៅឡើយ ។

ខាងក្រោមនេះ គឺជាសាររបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានបញ្ឈប់ ៖