រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបថ្លៃកប់ពពក១គ្រឿង ម៉ាក Rolls Royce ពណ៌ស មិនចាំផ្លាកលេខ បានបើកបុករះ បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល រួចបើកគេចចូលភូមិគ្រឹះមួយកន្លែង ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចស្តុប ប៉េកាសេ ផ្លូវព្រះមុនីវង្ស ព្រំប្រទល់ សង្កាត់ស្រះចក និង សង្កាត់វត្តភ្នំ កែងផ្លូវព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីឃាត់ខ្លួនជនបង្ក និងរថយន្តបង្ក មកចាត់ការតាមផ្លូវច្បាប់ ។ ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងផ្សាយជូនតាមក្រោយទៀត៕