រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា បំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់សម្រាប់អន្តរាគមន៍ ធ្វើការឃាត់ខ្លួន និងបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។
ករណីរត់គេចនេះ បុរសជនជាតិស្បែកខ្មៅខាងលើនឹងប្រឈមចំពោះមុខច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៩នាក់ ខណៈអ្នកជំងឺ៦២១នាក់ជាសះស្បើយ។
បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤២ ៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៧ ៤៩៨នាក់ និងស្លាប់សរុបចំនួន៤៣១នាក់៕