វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការព្យាបាលនៃការឈឺចាប់ទាំងនោះ ជាពិសេសគឺការចង់បំភ្លេចអតីតរបស់អ្នកចោល ប៉ុន្តែវិធីទាំង ៨ ខាងក្រោមនេះ អាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់ និងអាចបំភ្លេចអតីតរបស់អ្នកបានបន្តិចម្តងៗ៖

១. ចេញក្រៅដើរលេងឲ្យបានញឹកញាប់។
២. បរិច្ចាគអ្វីៗដែលរំលឹកអំពីគាត់ចោលទៅកាន់អ្នកក្រីក្រ។
៣. ផ្តាច់ទំនាក់ទំនងគ្រប់បណ្តាញសង្គមជាមួយគាត់សិនរហូតដល់អ្នកបានជាសះស្បើយចាំក្លាយជាមិត្តភក្តិនឹងគ្នាវិញ។
៤. ចំណាយពេលជាមួយគ្រួសារនឹងមិត្តភក្តិឲ្យបានច្រើននិយាយអំពីរឿងសប្បាយៗ តែព្យាយាមកុំឲ្យពួកគាត់សួរអំពីរឿងអតីត។
៥. ទទួលស្គាល់ថាវាជាទំព័រមួយនៃមេរៀនជីវិតរបស់អ្នក ហើយកុំធ្វើបាបខ្លួនឯងឲ្យសោះទៅលើរឿងអ្វីក៏ដោយ។
៦. ព្យាយាមគិតតែទៅលើភាពវិជ្ជមាន និងផ្តោតទៅលើសុខភាពផ្លូវកាយ ផ្លូវចិត្តខ្លួនឯងឲ្យបានច្រើន។
៧. ផ្តល់ពេលវាលាឲ្យបានច្រើន គឺច្រើនមែនទែនដើម្បីព្យាបាលខ្លួនឯង។
៨. ត្រូវតែអត់ទោសឲ្យខ្លួនឯង និងបំភ្លេចអតីតរបស់អ្នកចោល តែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗវិញ។

ហើយរឿងដែលអ្នកមិនគួរធ្វើវិញនោះគឺកុំព្យាយាមបន្ទោសខ្លួនឯងថា មិនគួរធ្លាក់ខ្លួនជឿជាក់ស្នេហ៍ស្មោះលើគេ និងរឹតតែកុំគិតថាអ្នកល្ងង់ដែលមិនស្គាល់ពីធាតុពិតរបស់គេ។ កុំឲ្យសោះចំណាយពេលមើល ឬរំលឹកអនុស្សាវរីយ៍ប្រសិនបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេនៅឡើយនោះ៕