ទំពាំង បានក្លាយទៅជាបន្លែប្រចាំត្រកូលមួយប្រភេទ ដែលបងប្អូនប្រជាជនកម្ពុជារមែងនិយមយកមកស្លស្លុកអស់ជាច្រើនសតវត្សរ៍មកហើយ។ បន្លែនេះដែរក៏ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវចំណីអាហារ និងសុខភាពអាមេរិក រកឃើញថា វាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។

ថ្វីត្បិតតែទំពាំងសម្បូរទៅដោយបណ្តុំសារធាតុជំនួយដល់សុខភាពមែន តែបើតាមប្រភព Web MD បានលើកឡើងពីផលប៉ះពាល់សម្រាប់អ្នកកំពុងកើតជំងឺ៣ប្រភេទ ដែលស្ថិតនៅក្នុងបញ្ជីហាមប្រាមនេះ ដាច់ខាតមិនឱ្យទទួលទានទំពាំងនោះឡើយ ព្រោះសមាសធាតុនៅក្នុងទំពាំងនឹងបង្កឱ្យជំងឺទាំងនោះកាន់តែមានអាការធ្ងន់ធ្ងរលើសដើម៖

១. ជំងឺក្រពេញទីរ៉ូអ៊ីត (Thyroid Disorders)
មុខងារទីរ៉ូអ៊ីតតិចពេក (Hypothyroidism) ក្រពេញទីរ៉ូអ៊ីតរីកធំ (Goiter) ឬដុះសាច់ទីរ៉ូអ៊ីត ( Thyroid Tumor) ការញ៉ាំទំពាំងទាំងក្នុងរយៈពេលខ្លី និងយូរអាចធ្វើឱ្យអាការជំងឺកាន់តែធ្ងន់ធ្ងរ ព្រោះសារធាតុ Cyanide ដែលមានក្នុងទំពាំងពេលញ៉ាំចូលបានបំលែងទៅជា thiocyanate ដែលជាជាតិពុលដល់ក្រពេញទីរ៉ូអ៊ីត ធ្វើឱ្យមុខងារទីរ៉ូអ៊ីតចុះខ្សោយ និងក្រោយមករីកធំខុសធម្មតា។

២. ជំងឺរលាកក្រពះ (peptic ulcer ឬ Stomach Ulcers)
ត្រពាំងមានផ្ទុកសារធាតិ Cyanide ស្រាលតែមានឥទ្ធិពលអវិជ្ជមានចំពោះក្រពះដែលរលាក ឬមានដំបៅ។ នៅពេល Cyanide ជួបអាស៊ីត hydrochloric របស់ក្រពះ វាបង្កើតជា HCN (Hydrocyanic acid) ហើយពេលវាប៉ះនឹងភ្នាសក្នុងក្រពះដែលរលាក ឬដំបៅ វាបង្កជាអាការចុកពោះ ឈឺផ្សារៗ នេះបើតាមប្រភព Science Direct។

៣. Asthma
Cyanide ដែលមានក្នុងទំពាំងមានផ្ទុកជាសារធាតុពុលដែលបណ្តាលមុខងារផ្លូវដង្ហើមថយចុះ ហើយជាលិកាចុះថយសមត្ថភាព ឬមិនអាចស្រូបយកអុកស៊ីសែន នេះបើយោងតាម Agency for Toxic Substances and Disease Registry (ATSDR) នៃសហរដ្ឋអាមេរិក។ Cyanide សម្រាប់អ្នកជំងឺ Asthma ស្រាប់ ជាតិCyanide ធ្វើឱ្យប្រដាប់ដង្ហើម និងផ្លូវដង្ហើមរាំងស្ទះភ្លាមៗ ដែលបង្កឱ្យអ្នកជំងឺពិបាកដកដង្ហើម បណ្តាលឱ្យចេញរោគសញ្ញា asthma attack និងធ្វើឱ្យអាការវិវត្តន៍កាន់តែយ៉ាប់ជាងមុន ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត បើជួយមិនទាន់ពេល៕