ជឿថាបងប្អូនមួយចំនួនប្រាកដជាមិនសូវឮនូវជ្រក់មួយប្រភេទនេះទេ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំបងប្អូនឱ្យស្គាល់ និងរបៀបធ្វើម្ហូបមួយមុខនេះ។ គួរបញ្ជាក់ផងដែរថា ជ្រក់មួយមុខនេះបើហូបផ្ទាប់ជាមួយត្រីអាំងប្រាកដជាជាតិណាស់។

១. គ្រឿងផ្សំ៖
ទំពាំងព្រិច កន្លះគីឡូក្រាម
ខ្ទឹមស ១០កំពឹស (តាមចំនូលចិត្ត)
ម្ទេស ២០ផ្លែ (តាមចំនូលចិត្ត)
ស្ករស ៤ស្លាបព្រាបាយ
អំបិល ជិត១ស្លាបព្រាបាយ
ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
ទឹកខ្មេះ ៤ស្លាបព្រាបាយ

២. របៀបធ្វើ៖
ជាដំបូងយកទំពាំងព្រិចបកសំបក លាងទឹកអោយស្អាត ហើយស្ងោររយៈ15នាទី។ បុកខ្ទឹម និងម្ទេសអោយម៉ត់ រួចដាក់ស្ករ អំបិលនិងម្សៅស៊ុបចូលបុកអោយសព្វ រួចដួសដាក់ក្នុងចានមួយ។ យកទំពាំងដែរស្ងោរ ទៅប្រលាក់ជាមួយគ្រឿងដែលបុករួចចាក់ទឹកខ្មេះអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕

ជ្រក់ទំពាំងនេះអាចទុកញុំាបានយូថ្ងៃ (ដាក់ក្នុងទូរទឹកកកក៏បាន អត់ក៏បាន) សម្រាប់ញុំាជាមួយត្រីអាំង ជាពិសេសត្រីអណ្តែងអាំងឆ្ងាញ់ណាស់៕