ជម្ងឺមហារីកា្លយជាអាវុធដ៏កាចសាហាវមួយដែលបានសម្លាប់មនុស្សរហ័ស និងរាប់លានក្នុងមួយឆ្នាំៗ។ក្នុងចំណោមនោះ ជម្ងឺមហារីកក្រពះចាប់ផ្ដើមនៅពេលដែល កោសិកាមហារីកនៅក្នុងក្រពះកកើតមានរូបរាងជាដុំសាច់ ដែលជាធម្មតាមានការវិវដ្ដយឺតៗក្នុងរយៈពេលជាច្រើនឆ្នាំ។ ថ្ងៃនេះ យើងនឹងជម្រាបជូនពីជម្ងឺមហារីកក្រពះដើម្បីទុកជាចំណេះដឹង ដោយដកស្រង់ចេញពីគេហទំព័រ www.webmd.com ។

ចំណែកត្តាជំរុញនាំឲ្យកើតជម្ងឺនេះត្រូវបានអ្នកជំនាញវេជ្ជសាស្ត្ររកឃើញថារួមមាន ការជក់បារី អ្នកសើលទម្ងន់ ការញ៉ាំអាហារប្រៃ អ្នកមានប្រវត្តិវះកាត់ជម្ងឺដំបៅក្រពះ អ្នកមានក្រុមឈាមប្រភេទA តំណពូជ អ្នកធ្វើការជាមួយធ្យូងថ្ម លោហៈធាតុ ឫជ័រកៅស៊ូ ជាដើម។

ចំពោះរោគសញ្ញាវិញគឺ ពិបាករំលាយអាហារ មានអារម្មណ៍ហើមពោះក្រោយញ៉ាំអាហារ ឆ្អល់ក្ដៅចុងដង្ហើម ក្អួតចង្អោរ មិនឃ្លានអាហារ។ ត្រឹមមានរោគសញ្ញាដូចជា ពិបាករំលាយអាហារ និង ឆ្អល់ត្រង់ចុងដង្ហើម មិនមានន័យថា លោកអ្នកមានជម្ងឺមហារីក្រពះនោះទេ ។

ដើម្បីការពារនៅបញ្ហាទាំងនេះយើង ត្រូវព្យាបាលឲ្យបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ ញ៉ាំអាហារសុខភាពដូចជា បន្លែផ្លែឈើស្រស់ ជៀសវាងអាហារប្រៃ គ្រឿងស្រវឹង អាហារផ្អាប់ អាហារចៀន ជាដើម ។ រក្សាទម្ងន់រាងកាយកុំឲ្យធាត់ខ្លាំងពេក កុំជក់បារី និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាជៀសវាងទិញប្រើតាមចិត្តឯង៕