ប្រហែលជាទម្លាប់ទៅហើយដែលមនុស្សម្នាតែងតែលេងនេះលេងនោះនៅពេលយប់ នេះក៏ដោយសារការមិនយកចិត្តទុកដាក់នឹងសុខភាពរបស់ខ្លួន។ តាំងពេលខ្លួនធ្លាក់ឈឺ បែរជានិយាយថាស្ដាយក្រោយទៅវិញ។ ជាមួយគ្នានេះដែរ ទម្លាប់ទាំង ៤ នេះនឹងធ្វើឱ្យអ្នកឆាប់ចាស់ ហើយថែមទាំងសន្សំជំងឺច្រើនមុខដាក់ខ្លួនទៀតផងក្នុងនោះរួមមាន៖

១ អ្នកចូលចិត្តលេងទូរស័ព្ទដាច់យប់
រៀងរាល់យប់ បន្ទាប់ពីញុំាបាយឆ្អែតរួច ពួកយើងតែងតែទម្លាប់ដេកលេងទូរស័ព្ទនៅលើគ្រែដូចជា លេងហ្គេម លេងហ្វេសប៊ុក លេងTiktok ឬលេងអ្វីផ្សេងដែលពេលខ្លះលេងដាច់យប់ក៏មានដែរ។ ការអនុវត្តទម្លាប់បែបនេះជាញឹកញាប់វាមិនល្អចំពោះសុខភាពរបស់អ្នកនោះទេ ដែលធ្វើឱ្យអ្នកមានអាការធុញថប់អារម្មណ៍ អស់កម្លាំង ល្វើយ និងឈឺក្បាល។

២ អ្នកចូលចិត្តលួចញុំាពេលយប់
ការលួចញុំាអាហារសម្រន់នៅពេលយប់បន្ទាប់ពីម៉ោង ៩ យប់ឡើងទៅ វានឹងធ្វើឱ្យអ្នកឡើងជាតិអាស៊ីតក្នុងក្រពះ។ មិនតែប៉ុណ្ណោះ ការចូលគេងភ្លាមៗបន្ទាប់ពីញុំាអាហាររួចនឹងធ្វើឱ្យក្រពះរំលាយអាហារយឺត ដែលបណ្តាលឱ្យមានការខូចក្រពះ លើសទម្ងន់ និងកើតរោគធាត់។

៣ គេងគិតច្រើនពេក
មនុស្សជាច្រើនទម្លាប់គិតច្រើន ស្ដ្រេស ថប់បារម្ភ តានតឹងចិត្ត ដែលធ្វើឱ្យពួកគេពិបាកក្នុងការគេង។ នៅពេលពួកគេគេងមិនលក់ នោះពួកគេនឹងឆាប់ចាស់ និងធ្វើឱ្យសុខភាពទ្រុឌទ្រោម។

ដូច្នេះ ប្រសិនបើអ្នកចង់ទទួលបានសុខភាពល្អអ្នកគួរតែឆាប់ចូលគេង និងចៀសអោយឆ្ងាយពីឧបករណ៍អេឡិចត្រូនិចទាំងឡាយ៕