ជារឿងហួសចិត្តមួយ សម្រាប់អ្នករស់នៅក្នុងបុរីលីម ឈាងហាក់ គីឡូ៦ មួយគ្រួសារ ដែលបានរស់នៅសាងសង់ កែឆ្នៃ ផ្ទះរបស់ពួកគាត់ បំពានលក្ខខណ្ឌរបស់បុរី ដូចជា ឈ្លានពាន ហួស ព្រំ ដី ធ្វើឲ្យខូចរចនាសម្ព័ន្ធដើមនៃសួនច្បារ ជាដើម ។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ នង រ៉ានី រស់នៅក្នុងបុរី លីម ឈាងហាក់ គីឡូ៦ អាសយដ្ឋានផ្ទះលេខ 12(T)=24ថ្មី ផ្លូវទី៣ ។

ម្ចាស់កម្មសិទ្ធឈ្មោះ នង រ៉ានី នេះហ៊ានបំពានកិច្ចសន្យាទិញលក់ជាមួយភាគីបុរីហើយ ថែមទាំងមិនគោរពកិច្ចសន្យាថា ជួសជុល ឬដាំ (សួនច្បារ) សងទៅភាគីខាងបុរីវិញទេ ថែមទាំង លួច រំលាយ សួនច្បារ លួចតខ្សែភ្លើង ចោះរបង ចេញមកក្រៅ តកង្ហារ ប្រក់ដំបូលមកគ្របពីលើសួនច្បារ ក្នុងរយៈពេលតែមួយយប់សោះ ដីសួនច្បារសាធារណៈរបស់បុរី ប្រែក្លាយទៅកន្លែងស៊ីផឹក ដោយរំលោភដីរបស់បុរី ទាំងដែលដីនោះមិនមែនជាដីកម្មសិទ្ធិរបស់ខ្លួន ។

សូមបញ្ជាក់ថាម្ចាស់កម្មសិទ្ធដែលបានបំពានក៏បានទទួលស្គាលពីកំហុសរបស់ខ្លួនដែលបានល្មើសនិងច្បាប់សាងសង់ហើយសន្យាតែរហូត តែមកដល់ពេលនេះហើយនៅតែមិនព្រមរុះរើ ។

ខាងក្រោម គឺជាសំណេរលម្អិតដែលក្រុមការងារយើង ដកស្រង់ពីទំព័រហ្វេសប៊ុក “Borey Lim Chheanghak-Km6 បុរី លីម ឈាងហាក់-គីឡូ6” ៖

មនុស្សយើងតែងតែមានភាពលោភលន់ចង់មានបានខុសៗគ្នា
-អ្នកខ្លះចង់មានបានដោយញើសឈាមខ្លួនឯង
-អ្នកខ្លះចង់មានបានដោយឈ្លានពាន
-នេះគឺជាភាពលោភលន់ឈ្លានពានហួសព្រំដី
ដីសួនច្បាររបស់ម្ចាស់បុរីត្រូវបំផ្លាញរចនាសម្ព័ន្ធដើមនឹងខូចខាតទាំងស្រុងក្នុងកំឡុងពេលគាត់សាងសង់បន្ថែមជាន់ម្ចាស់ផ្ទះសន្យាថានឹងដាំសងអោយខាងម្ចាស់បុរីវិញបែរជាលួចរំលាយសួនច្បារលួចតខ្សែភ្លើងចោះរបងចេញមកក្រៅតកង្ហារប្រក់ដំបូលមកគ្របពីលើសួនច្បារក្នុងរយៈពេលតែមួយយប់ប្រែក្លាយទៅកន្លែងស៊ីផឹកដោយមិនមែនជាដីកម្មសិទ្ធិរបស់ខ្លួន
-ក្នុងសង្គមយើងនៅតែមានទៀតបន្តអត់ឈប់ដូច្នេះហើយទើបបណ្ដាលសង្គមជាតិខ្មែរយើងមិនរីកចម្រើនដោយសារមនុស្សភាគតូចនេះ
-អជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងតែរវល់មិនគ្រប់គ្រាន់អំពីជំងឺកូវីដដ៏សាហាវឬយ៉ាងណាបែរជាចង់អោយពួកគាត់មករវល់ដោះស្រាយនឹងភាពឈ្លានពានអត់ឈប់ឈរនៃមនុស្សមួយចំនួនដែលខ្វះការពិចារណា
-មាត់និយាយប្រាប់ម្ចាស់បុរីថាខ្លួនមិនលោភលន់នោះទេនឹងកែរតម្រូវដូចរចនាសម្ព័ន្ធដើមគាត់ដឹងច្បាស់ណាស់ថាដីត្រឹមណាដីគាត់ដីត្រឹមណាជាដីរបស់ម្ចាស់បុរីតែចិត្តគាត់នឹងគ្នីគ្នាបណ្ដាលឲ្យឈ្លានពានទ្រព្យម្ចាស់បុរីទាល់តែបាន
-មនុស្សយើងពេលចូលវ័យចំណាស់ទៅចង់បានសុខភាពល្អសុវត្ថិភាពល្អសុខសុភមង្គលក្នុងគ្រួសារមិនចង់ឈ្លានពានទ្រព្យសម្បត្តិអ្នកដទៃរស់នៅមានកិត្តិយសសំរាប់គ្រួសារមិត្តភ័ក្តិនិងបងប្អូនជានិច្ច
-បញ្ជាក់លិខិតជំរាបជូនដំណឹងដល់ម្ចាស់ផ្ទះក៏មានជាហូរហែរ
-ក្នុងសម័យកាលនេះទីតាំងបុរីណាក៏ដូចជាបុរីណាដែរមានលក្ខណៈការលក់-ទិញដូរផ្ទះវីឡាដីឡូច្បាស់លាស់ណាស់។

យ៉ាងណាក៏ដោយ ខាងលើនេះ ភាគីខាងបុរីលីម ឈាងហាក់ គីឡូ៦ គ្រាន់តែបង្ហាញពីការមិនពេញចិត្តជាមួយម្ចាស់ផ្ទះ ក្នុងតំបន់ខ្លួន ដែលមិនបានយោគយល់ដល់កិច្ចសន្យាទិញ លក់ ប៉ុណ្ណោះ ។ ព្រោះសកម្មភាពដូចដែលមានខាងលើ បានធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពបុរីផង សណ្ដាប់ធ្លាប់នៃការរស់នៅ អាចនឹងប៉ះពាល់ដល់អារម្មណ៍អ្នកជិតខាង ភូមិផងរបងជាមួយ ។ ហើយភាគីខាងបុរី នៅតែរង់ចាំការដោះស្រាយ សម្របសម្រួលពីម្ចាស់ផ្ទះខាងលើជានិច្ច ៕