រាជធានីភ្នំពេញ ៖ ក្មេងទំនើង៥នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣នឹង១០នាទី ពីបទប្រើអំពើហិង្សាដោយចេតនា នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ក្មេងទំនើងទាំង៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនរួមមាន៖ ទី១. ឈ្មោះលីន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៧ ផ្លូវ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ទី២.ឈ្មោះ វិន ថាន់ឡុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ២៤ ផ្លូវ ១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទី៣. ឈ្មោះ សូ សារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី៤. ឈ្មោះ គឹម រតនះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៥. ឈ្មោះ ដា ឌីណែល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្នក្មេងទំនើងទាំង ០៥នាក់ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចតុមុខ សហការជាមួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕