រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នា២នាក់ បានបើកម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិនពីនាក់ប្តីប្រពន្ធ បានសម្រេច តែភ្លាត់ស្នៀតដួលម៉ូតូត្រូវប្រជាពលរដ្ឋ ចាប់បានម្នាក់ ប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់ ចំណែក បក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ករណីចោរកម្មនេះ បានកើតឡើង នៅវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទាំងពីរនាក់ប្តីប្រពន្ធបានធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌាដែលធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជា ស៊ីម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ១ក្រុមមានគ្នា៤នាក់ជិះ២ម៉ូតូគ្រឿងមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់បានសម្រេច១គ្រឿង ភ្លាមៗនោះជនសង្ស័យបានព្យាយាមជិះម៉ូតូរត់ តែភ្លាត់ស្នៀតដួល ហើយត្រូវបានប្រជាពលរដ្ឋខ្លួនបានភ្លាមៗនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IP -7363 ។ចំណែកឯបក្ខពួក៣នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានមកនាំខ្លួនជនសង្ស័យ ម្នាក់និងម៉ូតូមួយគ្រឿងយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែក បក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕ រាយការណ៍P19 ពេលរាត្រី