ខេត្តស្ទឹងត្រែង ៖ បុរសនេសាទម្នាក់ ចាប់បានកូនត្រីបបែលយក្សទឹកសាប ដ៏កម្រមួយក្បាល ដែលមានទម្ងន់ប្រហែល៣គីឡូក្រាម ក្នុងខេត្តស្ទឹងត្រែង តែយ៉ាងណា បុរសនេសាទនោះ មានចិត្តបុណ្យចេះអភិរក្សពពួកសត្វកម្របែបនេះដែរ ដោយបានយកវាទៅលែងនៅក្នុងទឹកទន្លេវិញ។

សូមបងប្អូនប្រជានេសាទគ្រប់រូប បើនេសាទបានសុំព្រលែងវាចូលទន្លេវិញផង ដើម្បីឲ្យវាកើតកូនកើតចៅ ព្រោះវាជិតផុតពូជហើយ។

តាមការបញ្ជាក់របស់ប្រជានេសាទរូបនោះថា ត្រីបបែលយក្សទឹកសាបនេះ បាត់វត្តមានវាជិត២០ឆ្នាំមកហើយ ។ បើវាធំពេញវ័យអាចមានទម្ងន់ជាង១០០គីឡូក្រាម និងមានទំហំ២ម៉ែត្រគុណនឹង២ម៉ែត្រ ៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖