រាជធានីភ្នំពេញ៖ យោងតាមក្រសួងបរិស្ថានបាននិយាយថា នៅតាមដែនជម្រកសត្វព្រៃ វត្តមានសត្វឆ្កែចចកចាប់ផ្តើមមានឃើញមកវិញហើយ បន្ទាប់ពីបានរឹតបន្តឹងការនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។

ជាមួយគ្នានោះដែរ ក្រសួងបានបន្តថា ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើនដែលធ្វើឱ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ធ្វើឱ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់។

ខាងក្រោមនេះជារូបឆ្កែចចកនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា៖

ប្រភព៖ ក្រសួងបរិស្ថាន