រាជធានីភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុក លោកអ៊ឹម ជីវ៉ា បានបង្ហោះនៅមុននេះបន្តិចថា « RIP ហ៊ឺ…បាត់បង់ធន់ធានមនុស្សដ៏សំខាន់មួយរូបទៀតហើយ វរៈសិល្បករ វរព្រឹទ្ធសិល្បការិនី ទេវនាដនិមិ្មត ឬសំនៀងពិរោះគន្ធា ឯម ធាយ បានទទួលមរណភាព នៅវេលាម៉ោង ១២:២០ នាទីយប់ ថ្ងៃឣង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ក្នុងជន្មាយុ ៨៨ឆ្នាំ ។

នេះជាការបាត់បង់នូវធនធានដ៏កម្រមហាសាលមួយ រឺក៏បាត់បង់ពេជ្រមួយគ្រាប់យ៉ាងសំខាន់ក្នុងវិស័យសិល្បៈបុរាណ។
សូមបួងសួងទេវតា បណ្ដាលឲដួងវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់ទីឋានសុគិតិភព កុំបីអាក់ខានឡើយ ទូកទៅកំពង់នៅបានមកដល់ »៕