រាជធានីភ្នំពេញ ៖ ហាងខារ៉ាអូខេមួយកន្លែងយីហោ ផាត ធី នៅតាមបណ្តោយផ្លូវបេតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានបើកទទួលភ្ញៀវចូលផឹកស៊ី ច្រៀងលេងយ៉ាងសប្បាយ ដោយផ្គើននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី មិនខ្លាចការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។

លុះអាជ្ញាធរស៊ើបដឹង ទើបកម្លាំងគណៈបញ្ជាការឯកភាពរាជធានី សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង២០ និង២០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយបានចាប់ឃាត់មនុស្សជាច្រើននាក់ យកទៅធ្វើចត្តាឡីស័ក ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន ៣២នាក់ ក្នុងនោះនារី១៦នាក់ នាំយកទៅធ្វើចក្តាឡីស័ក ទើបចាត់ការតាមផ្លូវច្បាប់ជាក្រោយ៕