រាជធានីភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ឌីអេហ្វអាយ ឡាក់គី ប្រាយវេតលីមីធីត (DFI Lucky Private Limited) ​ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៥៥P សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។

មូលហេតុ៖​ ដោយសារមានអ្នកជំងឺកូវីដ១៩​​ ចំនួន ២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ដូច្នេះ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕