ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីផ្ទុះការតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិនបានបើកលុយឲ្យកម្មករ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាបានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB (ខេអឹមប៊ី) ដែលជាអ្នកម៉ៅការសាងសង់ ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង ១១ និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ា ដែលមានផ្ទៃដីទំហំរហូតជិត៤ពាន់ហិចតានោះ ត្រូវបានម៉ៅការទៅឲ្យក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង៣០អាគារ មានដូចជាកាស៊ីណូ សណ្ឋាគារ រីស៊ត ខុនដូ និងអាគាពាណិជ្ជកម្មជាច្រើនទៀត។

ដោយឡែក កាលពេលល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦ បានផ្ទុះការតវ៉ាមានសំឡេងស្រែកឲ្យអ្នកឧកញ៉ា ជួយបើកលុយឲ្យកម្មករនោះ។ ទើបនៅល្ងាចថ្ងៃទី១៣ខែមិថុនានេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) ដើម្បីបើកលុយឲ្យកម្មករ ក្នុងថ្ងៃទី១៤ ខែមិថុនា នេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះ បំពានកិច្ចសន្យា និងធ្វើឲ្យប៉ះពាល់កិត្តិយស ដល់គម្រោងរបស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាខ្លាំង៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

https://fb.watch/66xEoOAIhU/