ក្នុងការស្វែងរកការងារធ្វើពេលខ្លះពិតជាពិបាកព្រោះបើអ្នករើសចំជំនាញដែលខ្លួនស្រលាញ់ពេញចិត្តធ្វើអោយការងរនោះមានសមិទ្ធផលល្អទៅតាមនោះដែរ។ ផ្ទុយទៅវិញប្រសិនបើអ្នកធ្វើការងារណាដែលខ្លួនមិនស្រលាញ់នោះតើការងារមួយនោះនឹងមានលទ្ធផលយ៉ាងណា? ខាងក្រោមនេះជា ៤ មូលហេតុដែលអ្នកគ្រប់គ្នាគួរតែធ្វើការងារណាដែលខ្លួនស្រលាញ់៖

១. អ្នកមានអារម្មណ៍ថាសប្បាយពេលធ្វើការងារនោះ
សាកគិតមើលទៅថា ការងារណាដែលអ្នកស្រលាញ់ក្នុងការធ្វើនោះ អ្នកមិនងាយមានអារម្មណ៍ធុញនឹងវាឡើយ។ អ្នកមានការជឿជាក់ និងថាមពលគ្រប់គ្រាន់ដើម្បីបំពេញការងារនោះឲ្យបានសម្រេច។ ឧទាហរណ៍ថា អ្នកចូលចិត្តញុំា អ្នកប្រាកដជាតែងតែស្វែងរកមុខម្ហូបថ្មីៗជានិច្ចព្រោះអ្នកចង់សាករសជាតិថ្មី។ ដូច្នេះប្រៀបធៀបនឹងការធ្វើការដែលខ្លួនស្រលាញ់ក៏មិនខុសគ្នាដែរ។

២. មានអារម្មណ៍ថាជីវិតមានតម្លៃ
មនុស្សគ្រប់រួបមានអារម្មណ៍សប្បាយរីករាយនៅពេលពួកគេបានធ្វើការងារណាខ្លួនចូលចិត្ត។ ជាពិសេសប្រសិនបើការងារណាធ្វើឲ្យអ្នកចូលចិត្តងប់ងល់នោះ វាពិតជាមានប្រយោជន៍យ៉ាងច្រើនសម្រាប់ខ្លួនអ្នក។

៣. មានអារម្មណ៍ថាចំណាយពេលបានត្រឹមត្រូវក្នុងឆាកជីវិត
តើអ្នកធ្លាប់អង្គុយធ្វើការហើយមើលម៉ោងថាហេតុអ្វីបានជាម៉ោងដើរយឺតម្ល៉េះទេ? នោះគឺបណ្តាលមកពីវាជាការងារដែលអ្នកមិនបានស្រលាញ់ពេញចិត្តទើបបណ្តាលឲ្យអ្នកមានអារម្មណ៍ធុញបែបនោះ។ តែវាពិតជាខុសគ្នាស្រឡះ ប្រៀបធៀបទៅនឹងការងារណាដែលអ្នកស្រលាញ់វិញអ្នកប្រាកដជាមានអារម្មណ៍ថាម៉ោងដើរលឿន។

៤. មានឱកាសទទួលបានការជោគជ័យលឿន
សម្រាប់មនុស្សដែលស្រលាញ់ការងារណាមួយហើយ គេប្រាកដជាបន្តគោលដៅសម្រាប់ថ្ងៃអនាគត។ ដោយសារតែការងារនោះធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយរីករាយ គេនឹងបន្តធ្វើដើម្បីទទួលបានការរីកចម្រើន អភិវឌ្ឍន៍ទៅមុខ៕