ប្រសិនបើលោកអ្នកមានអាការងងុយគេងក្នុងអំឡុងពេលថ្ងៃ ពេលធ្វើការ ម៉ោងសិក្សា បើកបរ ពេលមើលទូរទស្សន៍ ឬក៏អានសៀវភៅនោះ វាបញ្ជាក់ថាអ្នកកំពុងតែមានបញ្ហាសុខភាពនៃជំងឺគេងមិនលក់ហើយ។ អនុវត្តតាមវិធីទាំងនេះនឹងអាចជួយអ្នកបាន៖

១. ត្រូវមានម៉ោងចូលគេង និងម៉ោងក្រោកពីគេងឲ្យបានទៀងទាត់។
២. កុំទម្លាប់គេងពេលថ្ងៃជាពិសេសបន្ទាប់ពីម៉ោង ៣ រសៀលឡើងទៅ។
៣. ព្យាយាមផឹកទឹក និងសារធាតុរាវឲ្យបានច្រើន (ចៀសវាងជាតិកាហ្វេអ៊ីន)។
៤. តែងតែញ៉ាំអាហារពេលព្រឹកជានិច្ច (ទោះបីតិចក៏ដោយ)។
៥. ញ៉ាំប្រភេទបន្លែផ្លែឈើឲ្យបានច្រើន ហើយចៀសវាងកុំញ៉ាំអាហារសម្រន់ ២ ម៉ោងមុនពេលចូលគេង។

ប្រសិនបើអ្នកនៅតែមិនអាចគេងបានទៀត ព្យាយាមស្តាប់ការនិទាន ឬសម្លេងតន្រ្តី និងបើសម្លេងតិចៗវានឹងអាចជួយអ្នកឲ្យឆាប់គេងលក់។ ហើយប្រសិនបើវិធីទាំងអស់នេះនូវតែមិនអាចជួយបាន អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហារបស់អ្នកដែលទាក់ទងទៅនឹងជំងឺគេងមិនលក់ (insomnia)៕