ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសមួយស្ដីពីការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ដូចខាងក្រោម៖

១- ក្រុងព្រៃវែង ចំនួន៨នាក់
២- ស្រុកព្រះសេ្តច ចំនួន៩នាក់
៣-ស្រុកពារាំង ចំនួន៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់
៥- ស្រុកកំចាយមារ ចំនួន៤នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន៤នាក់
៧- ស្រុកពាមជរ ចំនួន៣នាក់
៨- ស្រុកពោធិ៍រៀង ចំនួន២នាក់
៩- ស្រុកកញ្ចៀច ចំនួន១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤២នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

៣ការពារ៖
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំ៖
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា