រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីមន្ត្រីរាជការសាលាខណ្ឌមានជ័យ ជាលើកទី២ ដោយបានរកឃើញមានអ្នកវិជ្ជមាន ចំនួន១១នាក់។ ក្នុងនោះមានលោកចៅសង្កាត់ចាក់អង្រែក្រោម , ជំនួយការសង្កាត់, ស្មៀនសង្កាត់ , ជំនួយការស្មៀន និងមន្ត្រីទៀត សរុប៩នាក់។

យោងតាមរបាយការណ៍បញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ ទី១-លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម, ទី២- លោក សេង ឈុនហេង ស្មៀនសង្កាត់ចាក់អង្រែក្រោម, ទី៣- លោកសេង ម៉េង ជរ ជំនួយការស្មៀនសង្កាត់ចាក់អង្រែក្រោម , ទី៤-លោក ជឺម សុរិទ្ធ ជំនួយការផ្នែកអត្រានុកូលដ្ឋានសង្កាត់ចាក់អង្រែក្រោម, ទី៥-ឈ្មោះ ស៊ាង ឧស្សាហ៍ ជំនួយការសង្កាត់ចាក់អង្រែក្រោម , ទី៦-ឈ្មោះ សុខ គីមហ៊ាន់ មន្ត្រីការិយាល័យនីតិកម្ម , ទី៧- ឈ្មោះ ផេង ឡាង សមាជិកក្រុមប្រឹក្សាខណ្ឌ , ទី៨-ឈ្មោះ ហម ចន្នី មន្ត្រីភូមិបាលខណ្ឌ , ទី៩-ឈ្មោះឈួន សុធារិទ្ធ មុខរបរលក់ម៉ូតូ , ទី១០-ឈ្មោះគុជ ផល្លា មុខរបរលក់ម៉ូតូ និងទី១១-កូនស្រី លោកបែន ថានិត អនុប្រធានការិយាល័យសេដ្ឋកិច្ច អាយុទើប២ខួប។

អ្នកជំងឺទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែក សាលាសង្កាត់អាចនឹងត្រូវផ្អាកការងារមួយរយៈពេលខ្លី ដោយរង់ចាំមានអ្នកមកជំនួសជាបណ្តោះអាសន្ន៕