កាហ្វេត្រូវបានមនុស្សទូទាំងពិភពលោកទទួលស្គាល់ថាជាភេជ្ជសៈដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់រាងកាយរបស់ពួកគេ។ ដោយកាហ្វេមានតាំងពីរាប់សតវត្សរ៍មុន ព្រោះតែព្រៃកាហ្វេបុរាណបានដុះនៅលើតំបន់ខ្ពង់រាបអេត្យូពី។

រឿងរ៉ាវដំបូងនៃការរកឃើញកាហ្វេរនោះគឺថា មានសត្វពពែមួយក្បាលម្នាក់ឈ្មោះកាឌី ដែលបានធ្វើឲ្យម្ចាស់របស់គេបានរកឃើញកាហ្វេ ។បន្ទាប់ពីបុរសនោះបានកត់សម្គាល់ឃើញថាបន្ទាប់ពីសត្វពពែរបស់គាត់បរិភោគផ្លែម៉្យាង ពីដើមឈើមួយ ពពែរបស់គាត់កាន់តែមានកម្លាំងខ្លាំងក្លា និងស្វាហាប់ ហើយពួកគេមិនចង់គេងពេលយប់។

ការស្រាវជ្រាវបង្ហាញថាអ្នកផឹកកាហ្វេទំនងជាមានកម្រិតអង់ស៊ីមថ្លើមក្នុងកម្រិតសុខភាពល្អជាងអ្នកដែលមិនផឹកកាហ្វេ។
កាហ្វេបានផ្ដល់ផលប្រយោជន៍ចំំពោះសុខភាពរាងកាយរបស់យើងដូចជា ៖
-កាហ្វេជួយបង្កើនសមត្ថភាពរាងកាយរបស់អ្នក
-កាហ្វេអាចជួយអ្នកបញ្ចុះទម្ងន់
-កាហ្វេជួយឱ្យអ្នកដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយ
-កាហ្វេជួយអ្នកផ្តោតអារម្មណ៍និងពង្រឹងស្មារតីខ្ពស់
-កាហ្វេបន្ថយហានិភ័យនៃការស្លាប់
-កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺមហារីក
-កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
-កាហ្វេកាត់បន្ថយហានិភ័យនៃជំងឺផាកឃីនសាន់

ទោះបីជាកាហ្វេបានផ្ដល់នូវផលវិជ្ជមានយ៉ាងច្រើនចំពោះសុខភាពអ្នកកដោយ ប៉ុន្តែកាហ្វេរក៏បានផ្ដល់ផលមិនល្អចំពោះសុខភាពរាងកាយរបស់អ្នកផងដែរ ដោយតាមការសិក្សាមួយបានបង្ហាញថាការផឹកកាហ្វេរហូតដល់ ៨ ពែងកន្លះក្នុងមួយថ្ងៃ នោះអ្នកអាចនឹងមិនមានសុវត្ថិភាពចំពោះសុខភាពអ្នកឡើយ។

ដោយជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ , តែ , សូដា និងអាហារក៏អាចដាក់សម្ពាធលើតម្រងនោមរបស់អ្នកផងដែរ។ ព្រោះជាតិកាហ្វេអ៊ីនគឺជាសារធាតុរំញោចមួយដែលអាចបណ្តាលឱ្យមានការកើនឡើងនៃលំហូរឈាម សម្ពាធឈាមនិងជំងឺស្ត្រេសទៅលើតម្រងនោម។ ជាពិសេសនោះគឺជាប់ទាក់ទងទៅនឹងជំងឺគ្រួសក្នុងតម្រងនោម។