រហូតមកដល់ពេលនេះ ​កម្ពុជា ក៏ដូចជា បណ្ដាប្រទេសមានព្រំដែនជាប់គ្នា និងពិភពលោក កំពុងតែបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីយកជ័យជម្នះ លើរោគរាតត្បាត និងស្ដារសេដ្ឋកិច្ចលើវិញ។

ជាមួយគ្នានេះ ពលរដ្ឋកម្ពុជា តែងតែចង់ដឹងពីសកម្មភាពចាក់វ៉ាក់សាំង នៅតាមប្រទេសជិតខាង ដែលមានព្រំដែនជាប់គ្នា​នឹងប្រទេសរបស់ខ្លួន។

សារព័ត៌មានថៃ (The Nation)  បានផ្សាយ នៅថ្ងៃទី៧ ខែមិថុនា ថា រដ្ឋាភិបាលថៃបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ គិតត្រឹមវេលាខាងលើនេះ រដ្ឋាភិបាលថៃ ​បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុប ៤ ២១៨ ០៩៤នាក់។

​បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមិថុនា ថា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ សរុប ២ ៧៥៤ ៣៤១នាក់។

វៀតណាម បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបជាង ១,២៤លាននាក់

ឡាវ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ សរុបជាង ៩៨២ ០០០នាក់៕