រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ប្តីប្រពន្ធ២នាក់ បានចេញមកអះអាងថា តារាចម្រៀងល្បីឈ្មោះលោកសាន្ត សុភារិទ្ធ ហៅអ៊ីណូ បានខ្ចីប្រាក់ពីពួកគាត់ចំនួន១ម៉ឺនដុល្លារ ដោយមិនព្រមចូលខ្លួនមកដំណោះស្រាយទេ។

ប្រពន្ធខាងលើ បញ្ជាក់ថា តារាចម្រៀងអ៊ីណូ បានខ្ចីប្រាក់ពីពួកគាត់ចំនួន១ម៉ឺនដុល្លារ កាលតាំពីខែសីហា ឆ្នាំ២០២០ ហើយតារាចម្រៀងអ៊ីណូ នេះ បានបង់ប្រាក់ការឲ្យពួកគាត់ចំនួន១៥០ដុល្លារ តែ១ខែដំបូងប៉ុណ្ណោះ បន្ទាប់មកគឺអត់រហូត ហើយចេញសែកស្អុយឲ្យពួកគាត់គាត់ជាបន្ទាប់ ទើបប្តីប្រពន្ធលោក ដាច់ចិត្តទម្លាយប្រាប់អ្នកកាសែតតែម្តង ។

ជុំវិញរឿងរ៉ាវដ៏រសើបនេះ តារាចម្រៀង អ៊ីណូ ក៏បានចេញមកអះអាងថា លោកនឹងយកប្រាក់ដើម និងប្រាកការមកជូនម្ចាស់បំណុលនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១ព្រឹក៕