រាជធានីភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានដឹង និងស្គាល់រួចមកហើយពីសម្រស់ដ៏ស្រស់ស្អាតរបស់ពិធីការិនី និងជាតារាសម្តែងដែលមានទេពកោសល្យកញ្ញា ស៊ិន យូប៊ីន ដែលពេលថ្មីៗនេះគេសង្កេតឃើញនាងហាក់ដូចជាមមាញឹកជាមួយនឹងការងារសិល្បៈជាបន្តបន្ទាប់។

ងាកមកកាន់ស្ទាយល៍នៃការតុបតែងខ្លួនរបស់នាងវិញឃើញថាពិតជាមិនធម្មតានោះទេ ជាពិសេសនៅថ្ងៃនេះតែម្ដងដោយ យូប៊ីន បានបង្ហោះរូបភាពប្រមាណជាបីសន្លឹកនៅលើគណនីហ្វេសប៊ុកផេករបស់ខ្លួន ដោយស្លៀករ៉ូបដៃតូចពណ៌ផ្កាកូឡាប អមជាមួយនឹង Background ខាងក្រោយឃើញថាកាន់តែធ្វើឲ្យសម្រស់របស់តារាស្រីមួយដួងនេះកាន់តែស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹម៕

សូមប្រិយមិត្តទស្សនារូបភាពរបស់កញ្ញា ស៊ិន យូប៊ីន ដូចខាងក្រោម៖