បងប្អូនស្រ្ដីមេផ្ទះមួយចំនួនគិតមុខម្ហូបបែបនេះពិបាកក្នុងការធ្វើ និងរកគ្រឿងផ្សំទើបមិនសូវមានវត្តមានម្ហូបនេះលើតុបាយរបស់គាត់ឡើយ។ តែថ្ងៃនេះបងប្អូនកុំបារម្ភអីឱ្យតែបងប្អូនអនុវត្តតាមវិធីងាយៗទាំងនេះបងប្អូនប្រាកដជាអាចធ្វើបាន ហើយមិនបានចូលហាងឱ្យអស់លុយច្រើនទេបើចង់ហូបក្ដាមការីនេះ។

គ្រឿងផ្សំ ៖ ក្ដាមថ្ម ២ក្បាល, ខ្ទឹមក្រហម ៣មើម, ម្សៅឆា ១ស្លាបព្រាកាហ្វេ, ទឹកដោះគោសុទ្ធ ៤ពែងរង្វាល់, ស៊ុតមាន់ ១, ទឹកស៊ុប ២ចានចង្កឹះ, ទឹកការីខាប់, ម្ទេសម៉ដ្ឋ ១/២ស្លាបព្រាកាហ្វេ, ខ្ទឹមបារាំង១, ការ៉ុត ១មើម, ប៉េងប៉ោះ ២ផ្លែ, អំបិល និងស្រាសតាមចំណង់ចំណូលចិត្ត។

របៀបធ្វើ ៖ ជំហានដំបូងយកក្ដាមថ្មមក កាត់ដង្កៀប និងកាត់ដុំៗ ។ រួចប្រឡាក់ជាមួយម្សៅឆា និងអំបិល បន្ទាប់មកដាក់បំពងនៅក្នុងឆ្នាំខ្ទះដែលមានខ្លាញ់ ដោយដាក់ភ្លើងឲ្យក្ដៅខ្លាំងមួយស្របក់ រួចស្រង់ចេញ។ ដាក់ខ្ទឹមស ម្ទេសម៉ដ្ឋ ខ្ទឹមក្រហម និងទឹកការីចូលទៅក្នុងឆ្នាំងខ្ទះ ដើម្បីបំពងឲ្យបានឈ្ងុយ។ រួចចាក់ទឹកស៊ុប និងសាច់ក្ដាមចូលរំងាស់ ឲ្យដាច់ទឹក។ ចុងក្រោយបង្អស់ ចាក់ទឹកដោះគោសុទ្ធចូល ហើយបិទភ្លើងចង្ក្រាន បន្ទាប់មកគោះពងមាន់ដាក់ចូល រួចហើយស្រង់ដាក់ចានជាការស្រេច។ បន្ទាប់មក ចាក់ទឹកដោះគោសុទ្ធចូល ហើយបិទភ្លើងចង្ក្រាន បន្ទាប់មកគោះពងមាន់ដាក់ចូល រួចហើយស្រង់ដាក់ចានជាការស្រេច៕