រាជធានីភ្នំពេញ ៖ ប្រភពពីបុគ្គលិកមន្ទីរពេទ្យរុស្ស៊ីម្នាក់ បញ្ជាក់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ ថា អាការៈលោកយាយ ណយ សំណាង បានធូរស្រាល រឹងមាំ និងសុខភាពល្អហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ។

ក្រុមការងារផ្នែក COVID-19 នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចូលពិនិត្យថែទាំនិងសួរសុខទុក្ខលោកយាយ ណយ សំណាង ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រួមរួមទាំងក្រុមគ្រូពេទ្យជួរមុខទាំងអស់៕