មូលហេតុចម្បងនៃការកើតមុន គឺជាតិប្រេង ការកកស្ទះរន្ធញើស និង ការរលាកដែលបង្កឡើងដោយបាក់តេរីអាចមាននៅលើស្បែកមុខអ្នក។ ខណៈពេលដែលការកើតមុនធ្ងន់ធ្ងរ ជាធម្មតាត្រូវការការព្យាបាល តែចំពោះប្រភេទមុនស្រាលៗ អ្នកអាចជ្រើសម៉ាសធម្មជាតិទាំងនេះបាន៖

១. ម្សៅរមៀត កន្លះស្លាបព្រា និង ទឹកឃ្មុំ ១ ស្លាបព្រា
ប្រសិទ្ធិភាព៖ រមៀតអាចប្រើប្រាស់ជាម៉ាសមុខ នៅពេលដែលផ្សំជាមួយទឹកឃ្មុំ ដែលមានសមាសធាតុប្រឆាំងនិងបាក់តេរី និង សម្លាប់មេរោគផង ដែរអាចជួយការពារស្បែកអ្នកពីការកើតមុនទៅថ្ងៃមុខបានផងដែរ។

២. ប្រទាលកន្ទុយក្រពើនិង រមៀត
ប្រសិទ្ធិភាព៖ ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថាជារុក្ខជាតិដែលមានសមត្ថភាពក្នុងការជួយព្យាបាលបញ្ហាស្បែករម៉ាសបានយ៉ាងល្អ ជាពិសេសចំពោះស្បែកមុខមុន។ រុក្ខជាតិនេះក៏មានអាស៊ីត Salicylic និង ជាតិ Sulfur ដែលជាសារធាតុជួបទប់ស្កាត់កការកកើតមុនបានយ៉ាងមានប្រសិទ្ធិភាព។ នៅពេលដែលយកមកលាយជាមួយនឹង រមៀត វាអាចជួយគ្រប់គ្រងការផលិតជាខ្លាញ់នៃស្បែក ចំពោះស្បែកដែលងាយនឹងប្រតិកម្មបានថែមទៀត។

សម្រស់ស្រស់ស្អាតបែបធម្មជាតិដូចដែលលោកអ្នកប្រាថ្នាចង់បានប្រាកដជាក្លាយជាការពិតឱ្យតែលោកអ្នកមានការព្យាយាមក្នុងការធ្វើ។ យ៉ាងហោចណាស់អនុវត្តត្រឹមតែមួយសប្ដាហ៍បានតែមួយ ឬ២ដងក៏អាចស្អាតបានដែរ៕